ចិនៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើការពិនិត្យមើលឡើងវិញ ទៅលើសមត្ថភាពកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅសមុទ្រចិនខាងត្បូង ដោយនិយាយថា ចាំបាច់ត្រូវតែមានកងទ័ពជើងទឹកដ៏រឹងមាំ និងខ្លាំងក្លាជាងពេលបច្ចុប្បន្ន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
ការពិនិត្យឡើងវិញនេះ គឺជាយុទ្ធសាស្ត្រចម្បងដ៏ធំបំផុត នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដែលមិនធ្លាប់មានចាប់តាំងពីការបង្កើតកងទ័ពជើងទឹកឡើងនៅឆ្នាំ ១៩៤៩ ។
ដោយនៅវេលាម៉ោងប្រហែល ៩ ព្រឹក លោក ស៊ី ត្រូវបានគេដឹងថា បានធ្វើដំណើរតាមនាវាពិឃាត Changsha ទៅកាន់ទីតាំងយោធា ដើម្បីធ្វើការពិនិត្យឡើងវិញផងដែរ។
បន្ទាប់ពីការពិនិត្យរួចរាល់ លោកស៊ីបានថ្លែងសុន្ទរកថា ដោយលើកទ្បើងថា «បំណងប្រាថ្នារបស់ចិន គឺចង់បានកងទ័ពជើងទឹកដ៏រឹងមាំ ដែលអាចបម្រើ ក៏ដូចធានាការពារសន្តិសុខ ដើម្បីធ្វើឲ្យសម្រេចបាននូវភាពប្រសើរឡើង ដ៏អស្ចារ្យនៃប្រទេសចិន»៕
មតិយោបល់