ព័ត៌មានអន្តរជាតិ

នៅឥណ្ឌូនេស៊ីអ្នកជាប់ពន្ធនាគារ អាចបោះឆ្នោតបាន ​ប៉ុន្តែយោធាមិនអាចបោះឆ្នោតបាន!​

​ឥណ្ឌូនេស៊ីៈ ប្រហែលជា​លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌូនេស៊ី​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ព្រោះទើបតែមានការបោះ ឆ្នោតបានរយៈពេល ​១៩​ឆ្នាំប៉ុណ្ណោះ ​ហើយពលរដ្ឋ​ក្នុងប្រទេសនេះ ​ហាក់​ដូចជា​រំភើប​ចំពោះការទទួល​បាន​ឱកាស​បោះឆ្នោតផងដែរ។ ​ឥណ្ឌូនេស៊ី​ បានផ្តល់​សិទ្ធិ​បោះឆ្នោត​ទៅ​ឲ្យ​ពលរដ្ឋ​ ដែល​នៅរស់​ដាច់​ស្រយាល សូម្បី​តែ​អ្នក​ជាប់​ពន្ធនាគារ​ នៅ​ក្នុង​ប្រទេស​នេះ ​ក៏​អាច​ទទួលការបោះឆ្នោត​ថ្នាក់​តំបន់​ នៅ​ទូទាំង​ប្រទេស​បានដែរ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ដែលការ​បោះឆ្នោត​នោះ ​ក៏​រួម​មានទាំងការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ទីក្រុង​ហ្សាការតា​ផង​ដែរ។នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្វីដ្បិត​តែ​យោធា​ មិន​អាច​បោះឆ្នោត​បាន ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហើយអ្នក​ជាប់​ពន្ធនាគារ​ អាចបោះឆ្នោតបានក៏ពិតមែន ប៉ុន្តែអ្នកទោស​ជាប់​ពន្ធនាគារ​តិច​ជាង​៥​ឆ្នាំ ទើបអាច​បោះឆ្នោត​បាន។

ក្នុងដំណើរការបោះឆ្នោតនេះ គេសង្កេតឃើញថា មានអ្នក​ជាប់​ពន្ធនាគារ​រាប់ពាន់​នាក់​ បាន​បោះឆ្នោត​តាម​លំដាប់លំដោយ​មាន​លក្ខណៈ​អធិកអធម និង​មាន​បន្ទប់​បោះឆ្នោត នៅ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ទីក្រុង​ហ្សាការតា ​កាល​ពី​ថ្ងៃ​ពុធ៕

មតិយោបល់