អាហ្វហ្គានីស្ថានៈ ប្រព័ន្ធទផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ស្ថានីយ៍វិទ្យុ របស់ពួកសកម្មប្រយុទ្ធ ដែលស្មោះត្រង់នឹងរដ្ឋអ៊ីស្លាម (IS) ត្រូវបានបំផ្លាញ និងក្រុមបះបោរមួយចំនួន ត្រូវបានសម្លាប់ ខណៈយន្តហោះគ្មានមនុស្សបើក បានកំណត់គោលដៅវាយប្រហារ នៅកន្លែងលាក់ខ្លួន របស់ពួកគេ ក្នុងស្រុក Achin ភាគខាងជើងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។
អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្តលោក Attahullah Khogiani បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍វាយប្រហារ តាមដែនអាកាស ដោយយន្តហោះគ្មានមនុស្សបើក កាលពីពេលព្រឹក បានបំផ្លាញស្ថានីយ៍វិទ្យុរបស់ពួក IS និងថែមទាំងបានសម្លាប់ជនបះបោរមួយចំនួនផងដែរ៕
មតិយោបល់