អាមេរិកៈ រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មប្រឆាំងនឹងភ្នាក់ងារចារកម្មកំពូលរុស្ស៊ី រួមនិងបុគ្គលលើសពី ១២នាក់ ដែលបានព្យាយាមជ្រៀតជ្រែកលើការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ និងការវាយប្រហារតាមអ៊ីនធឺណេពីរផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
ការប្រកាសនេះ បានកើតទ្បើងបន្ទាប់ពីការពន្យារពេលដ៏យូរអង្វែង ដែលបានបង្កឲ្យមានកំហឹងនៅឯវិមាន Capitol Hill រួមទាំងការចោទសួរជាច្រើន ជុំវិញការប្តេជ្ញាចិត្តរបស់លោក ត្រាំ នៅក្នុងការប្រឈមមុខនឹងទីក្រុងម៉ូស្គូ។
វិធានការនេះ បានផ្តោតសំខាន់ទៅលើអង្គភាពចំនួន៥ និងបុគ្គល ១៩ រូប រួមទាំង FSB ដែលជាភ្នាក់ងារកម្មចារកម្មកំពូលរបស់រុស្ស៊ី។ ភ្នាក់ងារចារកម្មយោធា ឬ GRU និងមនុស្ស ១៣ នាក់ទៀត ដែលត្រូវបានចោទប្រកាន់នាពេលថ្មីៗនេះ ដោយលោក Robert Mueller ជារដ្ឋអាជ្ញាពិសេសដែលកំពុងស៊ើបអង្កេតពីការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦កន្លងទៅ៕

មតិយោបល់