ក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid បានបន្តលុតក្រុម រុស្សី Lokomotiv Moscow ៥-១ បន្តទៀត ដើម្បីឈានជើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន Europa League ។
ក្រុម Atletico Madrid បានទៅបំបាក់ក្រុម Lokomotiv Moscow ដល់ក្នុងដីយ៉ាងចាស់ដៃ៥-១ កក់កៅអីសុវត្ថិភាពឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត។ ៥គ្រាប់របស់ក្រុម Atletico Madrid រកបានដោយ កីឡាករ Angel Correa នៅនាទីទី១៦, Saul Niguez នៅនាទីទី៤៧, Fernando Torres ២គ្រាប់នៅនាទីទី៦៥ ដោយបាល់១១ម៉ែត្រ និង១គ្រាប់ទៀតនៅនាទីទី៧០, និងការស៊ុតរបស់កីឡាករ Antoine Griezmann នៅនាទីទី៨៥។
តាមរយៈលទ្ធផលយ៉ាងប្រសើរនេះ បានធ្វើឲ្យក្រុម Atletico Madrid យកឈ្នះលើក្រុម Lokomotiv Moscow ដោយលទ្ធផលសរុបទាំង២ជើង ៨-១ ពោលនៅដី Atletico Madrid ឈ្នះ ៣-០ និងដីក្រុម Lokomotiv Moscow ក្រុម Atletico Madrid បន្តឈ្នះ ៥-១ ទៀត។
ដូច្នេះហើយ ក្រុម Atletico Madrid បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត ដោយក្រុមអេស្ប៉ាញមួយនេះ មានក្តីសង្ឃឹមច្រើន ក្នុងការឈ្នះពាន Europa League ឆ្នាំនេះ ដែលអាចជាលើកទី៣ របស់ក្រុមអេស្ប៉ាញមួយនេះ ក្នុងការឈ្នះពាន Europa League ។


https://www.youtube.com/watch?v=RO34rNU7zqw&t=2s
មតិយោបល់