ព័ត៌មានអន្តរជាតិ

ជប៉ុន និងកូរ៉េខាងត្បូង បើកកិច្ចចរចាសន្តិសុខលើកដំបូង

ជប៉ុនៈ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើកិច្ចចរចាស្តីពីសន្តិសុខលើកដំបូង ជាមួយគ្នានៅទីក្រុងតូក្យូ ដែលមិនធ្លាប់មានក្នុងរយៈពេលបីឆ្នាំកន្លងមក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីស្ថានភាពសន្តិសុខ ជុំវិញគោលនយោបាយការពារជាតិ ក៏ដូចជាការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ សម្រាប់ប្រទេសទាំងពីរផងដែរ។

ប្រភពដដែលបានបន្ថែមថា ក្រុងតូក្យូ និងសេអ៊ូល បានព្រមព្រៀងគ្នា បង្កើនការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងគ្នា ទៅវិញទៅមកលើវិស័យការពារ៕

មតិយោបល់