អាមេរិកៈ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានជំរុញមេដឹកនាំអ៊ីស្រាអែល ពិចារណាលើកត្តាទាំងអស់ ដែលពាក់ព័ន្ធនឹងការស្នើសុំដាក់បញ្ជូល តំបន់កាន់កាប់ West Bank។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
លោក Pompeo បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ រយៈពេលមួយថ្ងៃ ដោយបានធ្វើកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu និងដៃគូចម្រុះលោក Benny Gantz។ ប៉ុន្តែលោកមិនបានជួបពិភាក្សា ជាមួយមេដឹកនាំប៉ាឡេស្ទីននោះទេ។
ដោយលោក Pompeo បានប្រាប់កាសែតអ៊ីស្រាអែលថា ពួកលោក បានពិភាក្សាគ្នាអំពីការបញ្ចូលតំបន់ឧបសម្ព័ន្ធ ប៉ុន្តែក៏មានបញ្ហាជាច្រើនទៀត ដែលទាក់ទងនឹងវាផងដែរ ដែលត្រូវធ្វើការដោះស្រាយ ជាមួយកត្តាទាំងនោះ និងវិធីសាស្ត្រធ្វើយ៉ាងណា ដើម្បីឱ្យប្រាកដថា វិធានការនេះ ត្រឹមត្រូវនាំមកនូវលទ្ធផល ស្របតាមចក្ខុវិស័យរបស់សន្តិភាព៕
មតិយោបល់