ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ត្រូវអាមេរិក ដាក់ទណ្ឌកម្មរឿងរំលោភសិទ្ធិមនុស្ស ជាលើកដំបូង

អាមេរិក: ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មលើកដំបូងទៅលើប្រទេសកូរ៉េខាងជើង រួមទាំងមេដឹកនាំលោក គីម ជុងអ៊ុន ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅយប់ថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមេដឹកនាំកំពូល ក៏ដូចជា មេដឹកនាំស្ថាប័នសំខាន់ៗរបស់ប្រទេស កូរ៉េខាងជើង ចូលទៅក្នុងបញ្ជីស្បែកខ្មៅផងដែរ៕

Kim-Jong-Un

មតិយោបល់