ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនមនុស្សស្លាប់ក្នុងរញ្ជួយដីនៅអេក្វាទ័រកើនទ្បើងដល់ ៦០២នាក់

អេក្វាទ័រៈ បើតាមលេខាធិការដ្ឋានគ្រប់គ្រងហានិភ័យកាលពីរសៀលថ្ងៃសុក្រ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដែលបានបង្កឡើង ដោយគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៨ រ៉ិចទ័រវាយប្រហារក្នុងប្រទេសអេក្វាទ័រ បានកើនឡើងដល់ ៦០២ នាក់។ នេះបើតាមទីភ្នាក់ងារផ្សាយព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។
បើតាមតួលេខបង្ហាញចុងក្រោយ ដែលអាជ្ញាធរអេក្វាទ័រ បានប្រកាសឲ្យដឹងថា មនុស្សចំនួន ១២.៤៩២នាក់រងរបួស និង១៣០ នាក់ទៀតបានបាត់ខ្លួន ហើយមកទល់ពេលនេះ មនុស្សចំនួន ២៦.០៩១ កំពុងស្ថិតនៅក្នុងជម្រក និង ១១៣ នាក់ទៀត ត្រូវបានជួយសង្គ្រោះឲ្យរស់រានមានជីវិត ហើយយោងតាមការបញ្ជាក់ឲ្យដឹងបន្ថែមពីអាជ្ញាធរថា អគារចំនួន ៦.៩៩៨ ត្រូវបានបំផ្លិចបំផ្លាយទាំងស្រុក និងចំនួន ២.៧៤០ រងការខូចខាត៕

  
  
  

មតិយោបល់