ព័ត៌មានជាតិ

បញ្ជូនប្រុសស្រី៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៌សថ្លា៧កញ្ចប់(ប្រភេទម៉ាទឹកកក)។

ជនសង្ស័យទាំង៤នាក់នេះ ទី១.ឈ្មោះ តុប ចាន់ថា ភេទប្រុស អាយុ ៣៣ឆ្នាំ,ទី២ឈ្មោះ ពេជ្រ ដាលីន ភេទប្រុស អាយុ ២០ឆ្នាំ, ទី៣ឈ្មោះ ស្រេង ដាលីន ភេទស្រី អាយុ ៣១ឆ្នាំ និងទី៤ឈ្មោះ ខន សារ៉ន ហៅស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ។

ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី នៅចំណុច បន្ទប់លេខ៣០៨ ផ្ទះសំណាក់ ហាក់ ហេង ផ្លូវជាតិលេខ៥ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕

មតិយោបល់