ព័ត៌មានជាតិ

RX-330 បើកកៀរថ្មបង្គោលភ្លើងសញ្ញាចរាចរណ៍បែកខ្ទេច

ភ្នំពេញ: ស្ត្រីម្នាក់បើករថយន្ត Lexis RX-330 ចូលចាក់សាំងនៅហ្គារ៉ាស់សាំង កាល់តិច នាងគង្គហ៊ីង ហើយបើកកៀរថ្មបង្គោលភ្លើងសញ្ញាចរាចរណ៍បែកខ្ទេច បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ស្ត្រីម្ចាស់រថយន្ត Lexus RX-330 ពណ៌ស្ករ ស្លាកលេខភ្នំពេញ2X-6531 បានប្រាប់ថា គាត់ធ្វើដំណើរពីផ្សារធំថ្មី ពីកើតទៅលិច តាមផ្លូវ២១៧ មកដល់ស្តុបនាងគង្គហ៊ីង មានបំណងចូលចាក់សាំងនៅហ្គារ៉ាស់សាំងកាល់តិច បានបត់ស្តាំដៃអែបជាប់បង្គោលភ្លើងសញ្ញាចរាចរណ៍ក៏ស្រាប់តែកៀរថ្មជើងតាងបង្គោលភ្លើងបែកខ្ទេច តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ។

ក្រោយកើតហេតុនគរបាលចរាចរចុះទៅធ្វើការវាស់វែង និងយករថយន្តទៅដោះស្រាយនៅស្នងការរដ្ឋាននរគបាលចរាចររាជធានីភ្នំពេញ៕

មតិយោបល់