ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយ! តួឯកស្រីក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” Jun Jihyun មានរឿងលែងលះជាមួយស្វាមី ព្រោះមានអ្នកទីបី

 

(កូរ៉េ)៖ ថ្មីៗនេះសារព័ត៌មានក្នុងស្រុករបស់កូរ៉េជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ ក្រោយពីមានពាក្យចចាមអារាមអំពីដំណឹងលែងលះរបស់តារាសម្ដែងស្រីជួរមុខកូរ៉េ Jun Ji Hyun ជាមួយស្វាមីជាសេដ្ឋីជំនួញ ដែលត្រូវបានគេដាត់ទុកដា កំពុងល្បីយ៉ាងសុះសាយក្នុងពិភពសិល្បៈកូរ៉េ។

តាមរយៈកម្មវិធី «Garo Sero Institute» ដែលជាវេទិកាព័ត៌មានកម្សាន្តដ៏ល្បីនៅកូរ៉េខាងត្បូង បានរាយការណ៍ថាតារាសម្តែងវ័យ ៣៩ ឆ្នាំ Jun Ji Hyun (ចុន ជីយ៉ុន) និងស្វាមី Choi Joon Hyuk (ឆយ ជូនយុក) មិនបាននៅជាមួយគ្នាទេ ចាប់តាំងពីខែធ្នូឆ្នាំ ២០២០ ម្ល៉េះ។

បើទោះបីជា ទំនាក់ទំនងរបស់ពួកគេបានសាបរលាបទៅហើយក៏ពិតមែនតែ តួឯកស្រីដែលល្បីខ្លាំងតាមរយៈរឿងភាគ “សង្សារខ្ញុំជាមនុស្សភពផ្កាយ” នឹងមិនស៊ីញ៉េលើលិខិតលែងលះនៅពេលនេះទេ មូលហេតុមួយ គឺប្រហែលជាដោយសារកូនៗទាំងពីរ ២ នៅតូចៗ ហើយមូលហេតុធំមួយទៀត គឺវានឹងអាចធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដែលនាងបានចុះកិច្ចសន្យារួច ជាពិសេសនៅឆ្នាំនេះនាងមានភាពយន្តភាគដល់ទៅ ២ រឿងត្រូវចាក់ផ្សាយក្នុងឆ្នាំនេះគឺរឿង “ Kingdom of Ashin of North” និង“ Jirisan” ។

ប្រភពដដែលអះអាងថា មូលហេតុនៃការលែងលះរបស់ប្ដីប្រពន្ធដែលបានរៀបការកាលពីឆ្នាំ២០១២ គឺដោយសារភាគីស្វាមីគឺលោក Choi Joon Hyuk ពេលនេះកំពុងមានស្រីថ្មី។

ទោះយ៉ាងណា មកដល់ព្រឹកថ្ងៃទី៣ ខែមិថុនា នេះទីភ្នាក់ងារតំណាង Jun Ji Hyun បានបញ្ចេញសេចក្ដីថ្លែងការណ៍បដិសេធថាព័ត៌មានដែលត្រូវបានផ្សាយក្នុងកម្មវិធីខាងលើមិនមែនជាការពិតនោះទេ ហើយពួកគេនឹងធ្វើការស៊ើបអង្កេតបន្តទៀតចំពោះរឿងនេះ ៕

ប្រភព៖ Koreaboo

មតិយោបល់