ត្បូងឃ្មុំៈ បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញចងកសម្លាប់ខ្លួនក្នុងផ្ទះកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិជើងវត្ត សង្កាត់វិហារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចបានដឹងថា នៅមុនពេលកើតហេតុមានស្រ្តីម្នាក់ឈ្មោះ ប៊ន់ វ៉ាន់នី អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ បានរាយការណ៍ថា មានមនុស្សចងកសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ ឃើញថា ពិតជាមានករណីមនុស្សចងកសម្លាប់ខ្លួនមែន។
ប្រភពពីសមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ លឹម សាវ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិជើងវត្ត សង្កាត់វិហារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានយកក្រម៉ាចងកនឹងធ្នឹមផ្ទះរបស់ខ្លួន។ សមត្ថកិច្ចបានសន្និដ្ឋានថា បុរសនោះអាចចងកសម្លាប់ខ្លួនតាំងពី ២ទៅ៣ថ្ងៃមុន ទើបសពមានសភាពហើមស្អុយបែបនេះ។
បើតាមប្រភពពីអ្នកជិតខាងបានប្រាប់សមត្ថកិច្ចដឹងថា ជនរងគ្រោះជាមនុស្សប្រមឹក ម្យ៉ាងទៀតត្រូវប្រពន្ធឈ្មោះ ស្រី នី អាយុ៣៤ឆ្នាំ បានរត់ចោប្រហែលជាកន្លះខែមកហើយ ទើបធ្វើឲ្យជនរងគ្រោះតូចចិត្តរស់នៅឯកា ហើយក៏សម្រេចចិត្តយកក្រម៉ាចងកបញ្ចប់ជីវិតតែម្ដង។
តាមការស្រាវជ្រាវ និងពិនិត្យរបស់សមត្ថកិច្ចឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសារអត្តឃាតខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មនោះ។ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់