ត្បូងឃ្មុំៈ ស្ត្រីជាគ្របង្រៀនម្នាកត្រូវជនមិនស្គាល់មុខអារកសម្លាប់យ៉ាងព្រៃផ្សៃកាលពី ថ្ងៃទី១៨មិថុនា២០១៦ វេលាម៉ោង៨ និង២០នាទី ។
ប្រភពបានឱ្យដឹងថា ករណីឃាតកម្មអារក សំលាប់នៅផ្ទះចាំចំការកៅស៊ូខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ចំងាយប្រហែល ៣គីឡូម៉ែត្រពីភូមិ ។ សពជនរងគ្រោះឈ្មោះ អ៊ុល សុខណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅភូមិឃុំខាងលើ។ តាមការបំភ្លឺថានៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៦ វេលាម៉ោងប្រហែលម៉ោង១៧ ជនរងគ្រោះឈ្មោះអ៊ុល សុខណា និងប្តីឈ្មោះតុន មករា ហៅនីត អាយុ៣០ឆ្នាំ បានមកស្នាក់នៅផ្ទះកើតហេតុ។
ដោយបាត់មិនឃើញកូនមកផ្ទះ ម្តាយក៏មកផ្ទះចំការក៏ឃើញកូនស្រីដេកស្លាប់ដោយអារកនៅលើផ្ទះយ៉ាងអណោចអធមបំផុត។តាមការសន្និដ្ឋាន អាចជាប់ពាក់ជាមួយប្តី ឈ្មោះតុន មករាហៅនីត មានស្រុកកំណើតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងគេចខ្លួន។
គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធនេះរស់នៅជាមួយគ្នាក្នុងរយៈពេលប៉ុន្មានខែមកនេះដោយមិនបានរៀបការ ស្គាល់គ្នាតាមរយៈទូរស័ព្ទ មិនដែលស្គាល់ប្រវត្តិគ្នាឡើយ៕
មតិយោបល់