ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តលឿនផ្តាស់ប្រលឹង ជ្រុលចង្កូតបុករះម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ: ស្រវឹង​ធ្លាក់​ភ្នែក​ បើក​រថយន្ត​លឿន​ដូចហោះ ជ្រុល​ចង្កូត​បុក​រះម៉ូតូជាច្រើន​គ្រឿង​​ និង​រងរបួស​ធ្ងន់​ សន្តិសុខម្នាក់​ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៨១ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន។

ប្រភព​ឲ្យដឹងថា ហេតុការណ៍​ខាង​លើនេះ បង្កឡើងដោយ​​​បុរសម្នាក់​​ស្រវឹង​ស្រាជោកជាំ បើក​រថយន្តម៉ាក​ហាយលែនឌឺ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ2N-0979 បើកបរ​ក្នុងល្បឿន​យ៉ាង​លឿន ក៏ជ្រុល​ចង្កូត​បុករះម៉ូតូជាច្រើនគ្រឿងដែលចតទុកនៅពីមុខហាងផឹកស៊ី បុប្ភាគីរីរម្យ ព្រមទាំងបង្កឲ្យសន្តិសុខដែលយាមម៉ូតូរងរបួសធ្ងន់ត្រូវជើងទាំងសងខាង។

បច្ចុប្បន្ន រថយន្ត​បង្ក​គ្រោះថ្នាក់ចរាចរណ៍​ត្រូវ​នគរបាល​យកទៅរក្សា​ទុក​​ ដើម្បីរងចាំការដោះស្រាយ​តាមនីតិវិធី៕

មតិយោបល់