ព័ត៌មានកីឡា

វីរបុរសបារាំងថា ការចាកចេញពី Arsenal របស់ Alexis Sanchez ជារឿងមួយដ៍ត្រឹមត្រូវ

អតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង និង Arsenal កីឡាករ Thierry Henry បាននិយាយថា Alexis Sanchez សម្រេចចិត្តត្រូវហើយ ក្នុងការចាកចេញពីក្រុមកាំភ្លើងធំ Arsenal ។

តាមរយ:ការចុះផ្សាយរបស់ BBC Sports បានឲ្យដឹងថា Thierry Henry សប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែល​ដឹងថា Alexis Sanchez បានចាកចេញពី Arsenal​ ទៅកាន់ក្រុមបីសាចក្រហម Manchester United ។ Henry បានឲ្យដឹងថា Sanchez បានទទួលដំបូន្មាន ពីរូបគេ ក្នុងការចាកចេញ ពី Emirates ដើម្បីស្វែងរកទ្រនុំ​ថ្មី ដែលមានភាពប្រសើរជាងនេះ។

ថ្វីត្បិតតែ Henry ជាអតីតកីឡាករដ៍ឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal ក៍ដោយ តែកីឡាករដ៍មានប្រជាប្រិយភាពរូបនេះក៍បានចាក​ចេញពី Arsenal ទៅកាន់ក្រុម Barcelona កាលពីឆ្នាំ ២០០៧ ក្នុងតម្លៃផ្ទេរ១៦,១ លានផោន ដោយបានឈ្នះពាន Laliga ២លើក និង Champion League ១លើកជា​មួយក្លិបថ្មី។

យ៉ាងណាវិញនោះ Thierry Henry បានគាំទ្រយ៉ាងពេញទំហឹង ចំពោះ Alexis Sanchez ក្នុងកាចាកចេញ ព្រោះថា នៅ Arsenal ប្រហែលជាមិនអាចស្វែងរកពានំខាន់ៗ បានឡើយ ដូចជា Premier League និង Champion League ខណ:ក្លិបថ្មី អាចជាកន្លែងដែលជួយឲ្យ​ កីឡាករឈីលីរូបនេះ ឈ្នះពាន ដូចដែល Sanchez ធ្លាប់​ឈ្នះជាមួយ Barcelona អ៊ីចឹងដែរ។

ដូច្នេះហើយ ការចាកចេញ របស់ Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal ទៅកាន់ក្រុមបីសាចក្រហម Manchester United គឺជារឿងដ៍ត្រឹមត្រូវ នេះបើតាមសម្តីរបស់វីរបុរសបារាំង Thierry Henry ។

មតិយោបល់