ព័ត៌មានអន្តរជាតិ

កងកម្លាំងគាំទ្ររដ្ឋាភិបាលនិងក្រុមយុទ្ធជនHouthis ធ្ចើការដោះដូរអ្នកទោសសង្គ្រាម១១៨នាក់

យេម៉ែនៈកងកម្លាំងគាំទ្ររដ្ឋាភិបាលប្រទេសយេម៉ែន និងពួកយុទ្ធជន Houthisបានដោះដូរ អ្នកទោសសង្គ្រាមាកាលពីថ្ងៃសៅរ៍ នៅក្នុងភាគនិរតីនៃខេត្ត Taiz នេះបើយោងតាម មន្ត្រីយោធាម្នាក់ បានប្រាប់ សារព័ត៌មានស៊ីនហួ។

បើយោងតាម ប្រភពយោធា បានឲ្យដឹងថា ពួកយុទ្ធជនស៊ីអ៊ីត Houthis ជាង១១៨នាក់ ត្រូវបានដោះដូរជាមួយនឹងកងទ័ពដែលគាំទ្រ រដ្ឋាភិបាលចំនួន ៧៦នាក់។ប៉ុន្តែពុំមានការបញ្ជាក់អះអាងតប ជាបន្ទាន់នៃការដោះដូរពីអាជ្ញាធរដែលគាំទ្រ Houthis នោះនៅឡើយ។

ការដោះដូរអ្នកទោស នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងស្តីអំពីបទឈប់បាញ់គ្នា ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ ហើយត្រូវបានចុះហត្ថលេខារវាង ភាគីធ្វើសង្គ្រាមទាំងសងខាង កាលពីខែមេសា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ឈានទៅរកការចរចា នៅប្រទេសគុយវ៉ែត។

កិច្ចពិភាក្សានេះ បានបង្ហាញវត្តមានមន្ត្រីរដ្ឋាភិបាល យេម៉ែន និងប្រតិភូ Houthis យល់ព្រម ដើម្បីដោះលែង អ្នកទោសសង្គ្រាម ពាក់កណ្តាលម្នាក់ នៅក្នុងអំឡុងពេលខែបុណ្យ ការតមអាហារ របស់ជនជាតិមូស្លីម “រ៉ាម៉ាដាន” ។

ការដោះដូរនេះ ត្រូវបានគេចាត់ទុកថាជាការបង្ហាញ សុឆន្ទៈដើម្បីបញ្ចប់សង្គ្រាម១៤ខែ និងបន្ធូរបន្ថយ វិបត្តិមនុស្សជាតិដែលបានអូសបន្លាយ រយៈពេលយូរ។អ្នកទោសសង្រ្គាមជាច្រើននាក់ របស់ភាគីទាំងពីរ ដែរចង់ឲ្យមានការដោះលែងនៅក្នុង សេចក្តីស្នើដាក់ជូន អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ មានប្រហែល ៧០០០ នាក់។

កាលពីដើមខែនេះ ភាគីធ្វើសង្គ្រាមទាំងពីរ បានធ្វើការដោះដូរ អ្នកទោសសង្គ្រាមនៅក្នុងខេត្តTaiz ចំនួន៣៥នាក់ដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដោយគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រម។

ដូចជាទីក្រុងធំផ្សេងទៀតដែរ ស្រុកភាគច្រើនបំផុតនៅក្នុងខេត្តTaiz គឺ នៅតែស្ថិតក្រោម ការគ្រប់គ្រង របស់កងកម្លាំង Houthis និង Saleh ហើយកងកម្លាំងអាកាសរបស់ក្រុមចម្រុះអារ៉ាប់ ដឹកនាំឈ្ពោះទៅកាន់រដ្ឋធានី Saudi បានធ្វើអន្តរាគមន៍តាំងពីខែមីនាឆ្នាំ ២០១៥ ដោយសន្យាថា នឹងប្រគុលអំណាច ឲ្យលោកប្រធានាធិបតី របស់ប្រទេសយេមែន កាន់កាប់វិញ និងបណ្តេញក្រុម Houthis ពី Sanaa ។

គួរជម្រាបថា លោក Hadi និងរដ្ឋាភិបាលរបស់លោកកំពុងតែស្ថិតក្នុងការនិរទេសខ្លួន នៅឯតំបន់ Riyadh រដ្ឋធានី Saudi។មកទល់ពេលនេះ សង្គ្រាមស៊ីវិលមួយនេះ បានបន្សល់ទុក សាកសពមនុស្សស្លាប់ចំនួន ជាង ៦០០០ នាក់ និង ២.៤ ពាន់លាននាក់ផ្លាស់ទីលំនៅ៕

មតិយោបល់