សូម៉ាលីៈ តុលាការក្រុង Garowe ក្នុងភាគខាងជើងនៃប្រទេសសូម៉ាលី កាលពីថ្ងៃសៅរ៍ បានកាត់ទោសប្រហារជីវិត ពួកសកម្មប្រយុទ្ធ អាល់សាបាអាប ៤៣នាក់ក្នុងថ្ងៃតែមួយ។
រាជអាជ្ញាអមតុលាការលោក Abdullahi Hersi Elmi បាននិយាយថា ពួកសកម្មប្រយុទ្ធ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប៉ះទង្គិចគ្នាធ្ងន់ធ្ង នៅក្នុងរដ្ឋ Puntlandកាលពីដើមឆ្នាំនេះ បានជាប់ក្នុងពន្ធនាគារ អស់រយៈពេលបីខែកន្លងមកហើយ។
លោក Elmi បានឱ្យដឹងថា៖ “តុលាការបានអនុវត្តការដាក់ទោសប្រហារជីវិត ចំពោះ ពួកសកម្មប្រយុទ្ធ អាល់សាបាអាប ៤៣នាក់ នៅក្នុងទីក្រុង Garoweថ្ងៃនេះ ចំណែកពួកសកម្មប្រយុទ្ធ អាល់ សាបាអាប ៥៤នាក់ផ្សេងទៀត ត្រូវនៅក្នុងពន្ធនាគារដ៏ដែល ដោយសារពួកគេមានវ័យក្មេង ។ ពួកសកម្មប្រយុទ្ធ ទាំងនេះត្រូវបាន ចាប់ខ្លួនក្នុងអំឡុង ការប្រយុទ្ធគ្នានៅក្នុងតំបន់Nugaal និងតំបន់ Mudug ក្នុងខែមីនា និង ខែមេសា” ។
លោកElmi និយាយថាកងកម្លាំង របស់រដ្ឋ Puntland បានចាប់ខ្លួន ពួកសកម្មប្រយុទ្ធ អាល់សាបាអាប ៩៧នាក់ ក្នុងអំឡុងពេលប្រយុទ្ធគ្នាពីរខែ ។ គួរសម្គាល់ថា ការកាត់ទោសនាពេលចុងក្រោយបំផុតនេះ គឺជាចំនួនដ៏ច្រើនបំផុតរបស់ពួកឧទ្ទាម ដែលត្រូវបានផ្តន្ទាទោសប្រហារជីវិតក្នុងថ្ងៃតែមួយ៕
មតិយោបល់