ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាមេរិក បន្តបិទទ្វារដល់សប្តាហ៍ក្រោយ

អាមេរិកៈ រដ្ឋាភិបាលអាមេរិក បានបន្តបិទទ្វាររហូតដល់សប្តាហ៍ក្រោយ បន្ទាប់ពីសមាជិកសភា បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចនូវការទាមទាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះថវិកាបង្គោលព្រំអាមេរិក-ម៉ិកស៊ិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។

ក្រោយការប្រជុំគ្នារយៈពេលពីរបីនាទី បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យណូអែលផ្លូវការ វានៅតែទទេចំពោះការពន្យារពេលរបស់ព្រឹទ្ធសភា ទាក់ទងនឹងសម្រេចចិត្តធ្វើការពិភាក្សាជាថ្មី អំពីថវិកា ដូច្នោះមានតែលើកទៅធ្វើ នៅថ្ងៃពុធសប្ដាហ៍ក្រោយ។

នោះនឹងធ្វើឲ្យរដ្ឋាភិបាល ត្រូវបិទទ្វាររួចជាស្រេច ក្នុងរយៈពេលប្រាំមួយថ្ងៃ សម្រាប់ខែ ១២នេះ ។

ភាគីទាំងពីរនៅតែពុំត្រូវវ៉ូងគ្នា ដោយបក្សប្រជាធិបតេយ្យ មិនព្រមផ្តល់ថវិកាចំនួន ៥ ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែន របស់លោក ត្រាំ ហើយប្រធានាធិបតី បានទទូចថា លោកនឹងមិនផ្តល់មូលនិធិឲ្យរដ្ឋាភិបាលពេញលេញទេ លុះត្រាតែលោកទទួលបានប្រាក់ សម្រាប់ផែនការរបស់លោក៕

មតិយោបល់