ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសបិទស្ថានកុងស៊ុល និងបណ្តេញមន្រ្តីទូតអាមេរិក៦០រូប ចេញពីប្រទេស

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងមូស្គូ បានប្រកាសជូនដំណឹងជាផ្លូវការ ដល់មន្ត្រីការទូតអាមេរិកចំនួន ៦០ រូបឲ្យចាកចេញពីប្រទេសខ្លួន នៅត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ ដើម្បីជាសងសឹកទៅនឹងការបណ្តេញមន្រ្តីរុស្ស៊ីចំនួន ៦០ រូប នៅដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ៥៨ រូប ក្នុងចំណោមមន្ត្រីទាំងនោះ ត្រូវបានគេបណ្តេញចេញពីស្ថានទូតអាមេរិក នៅទីក្រុងម៉ូស្គូ និង ២នាក់ទៀតចេញពីស្ថានកុងស៊ុលអាមេរិក នៅឯទីក្រុង Yekaterinburg ។

ក្នុងនោះរដ្ឋាភិបាលរុស្ស៊ី ក៏បានដកហូតលិខិតអនុញ្ញាតពីស្ថានកុងស៊ុលអាមេរិក នៅក្រុង St Petersburg ផងដែរ ដែលមានន័យថា វានឹងត្រូវបិទទ្វារ៕

សូមជំរាបថា សង្រ្គាមការទូតដ៏ក្ដៅគគុករវាងមហាអំណាចទាំងពីរ បានកើតទ្បើងបន្ទាប់ពីអតីតចារកិច្ចរុស្ស៊ីលោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពុលសម្លាប់ នៅទីក្រុង Salisbury ក្នុងទឹកដីចក្រភពអង់គ្លេស កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ ខណៈមកទល់ពេលនេះ អ្នកទាំងពីរ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅទ្បើយ៕

មតិយោបល់