ព័ត៌មានអន្តរជាតិ

ការផ្ទុះគ្រាប់បែកមួយ សូរបន្លឺទ្បើងនៅក្បែរអគ្គកុងស៊ុលអាមេរិក ក្នុងទីក្រុង Jeddah

អារ៉ាប៊ីសាអូឌីតៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថាការផ្ទុះគ្រាប់បែកមួយ សូរបន្លឺទ្បើងនៅក្បែរអគ្គកុងស៊ុលអាមេរិក ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។

កងកម្លាំងសន្តិសុខអារ៉ាប៊ីសាអូឌីត បានធ្វើការប្រឆាំងនឹងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ខណៈពេលដែលទាហានម្នាក់ ត្រូវបានរងរបួស ក្នុងហេតុការណ៍នោះ នេះបើតាមរបាយការណ៍ព័ត៌មាន Al Jazeera៕

មតិយោបល់