ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារនៅកោះតៃវ៉ាន់

តៃវ៉ាន់ៈ តាមការអង្កេតទីតាំងភូមិសាស្ត្រអាមេរិក នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា មានករណីរញ្ជួយដីមួយកម្រិត ៥.៦ រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងលិចនៃកោះតៃវ៉ាន់ ដែលស្ថិតនៅឆ្ងាយរាប់រយគីឡូម៉ែត្រពីទីក្រុងហុងកុង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

រញ្ជួយដីនេះ កើតទ្បើងនៅម៉ោង ៧ និង៥៧ នាទីព្រឹក បានវាយប្រហារជម្រៅ ១៣ គីឡូម៉ែត្រ នៅច្រកសមុទ្រកោះតៃវ៉ាន់ ចម្ងាយ ១០០ គីឡូម៉ែត្រពីទីក្រុង Pinghu។

មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការស្លាប់ ឬរបួសនោះទេ។ តែបើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សជាច្រើននាក់ កំពុងរត់ចេញទៅខាងក្រៅ បន្ទាប់ពីការរញ្ជួយនេះ៕

មតិយោបល់