ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

អាល់បេនី រំពឹងឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈរ៉ូមេនី ហាលអាវ

បារាំង: ក្រុមជម្រើសជាតិអាល់បេនី បានរកឃើញជ័យជម្នះលើកដំបូងរបស់ខ្លួន នៅវគ្គជម្រុះពានរង្វាន់ EURO 2016 ដោយបំបាក់រ៉ូម៉ានី ១-០ យប់មិញ ដើម្បីក្តោបក្តីរំពឹងបានកៅអីទៅវគ្គ១៦ក្រុម ក្នុងនាមជាក្រុមលេខ៣ល្អ ខណ:រ៉ូម៉ានី អស់ឱកាសត្រឹមនេះ។

ខ្សែប្រយុទ្ធ Armando Sadiku បានស៊ុត គ្រាប់ជ័យជម្នះឲ្យអាល់បេនី នៅនាទីទី៤៣។ ១គ្រាប់នេះ សមល្មមនឹងឲ្យក្រុមខ្លួនមានឱកាសទទួលកៅអីមួយក្នុងចំណោម៤ ជាក្រុមល្អលេខ៣ ឡើងទៅបង្គ្រប់១៦ក្រុម នាវគ្គចាញ់ធ្លាក់។ ចំណែករ៉ូម៉ានី បានធ្លាក់ចេញពីពានរង្វាន់នេះហើយ ក្រោយ៣ប្រកួតកន្លងមក មិនដែលស្គាល់ពាក្យថា ឈ្នះសោះ។

ងាកទៅម្ចាស់ផ្ទះបារាំងវិញ បានដឹកដៃស្វ៊ីស ឡើងទៅវគ្គបន្ត ក្រោយស្មើគ្នា ០-០៕

មតិយោបល់