កាលពីរដូវកាលមុន ក្លឹប Manchester United ជាក្លឹបដែលមានគេស្អប់ច្រើនជាងគេ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះវិញ ក្លឹបដែលមានគេស្អប់ច្រើនជាងគេបានធ្លាក់ទៅលើ Chelsea វិញម្ដង។
វិបសាយ Mirror បានចេញស្ថិតិមួយដែលពួកគេបានសាកសួរទៅអ្នកស្រលាញ់កីឡាបាល់ទាត់ជាច្រើននៅអង់គ្លេស ដើម្បីចង់ដឹងថាក្លឹបបាល់ទាត់មួយណាដែលសំបូរអ្នកស្អប់ជាងគេ។ ដោយជាលទ្ធផល Chelsea ទទួលបានការបោះឆ្នោតច្រើនជាងគេ ខណៈដែលលេខ២នៅតែជា Manchester United លេខ៣ Liverpool និងលេខ៤បានទៅលើក្លឹប Manchester City ។
យ៉ាងណាមិញ បើមើលទៅតាមស្ថិតិនេះវិញ បានបញ្ជាក់ថាក្លឹប Leicester City ដែលទើបតែលើកពានលីគកំពូលអង់គ្លេសមិនសូវជាមានអ្នកស្អប់នោះទេ ខណៈដែលក្លឹបធំៗផ្សេងទៀតសុទ្ធតែមានអ្នកស្អប់ច្រើន។
ចំពោះរឿងខាងលើនេះដែរ បើមើលទៅស្ថានភាពជាក់ស្ដែងអាចបញ្ជាក់បានថាក្លឹបធំៗសុទ្ធតែមានអ្នកស្អប់ច្រើន ព្រោះមានអ្នកគាំទ្រច្រើនដែរ ខណៈដែលក្លឹបតួចមិនសួវមានអ្នកស្គាល់ ហើយក៏មិនសូវមានអ្នកស្អប់ដែរ៕


មតិយោបល់