ភ្នំពេញៈ ចោរអស់ល័ក្ខម្នាក់ ខណៈកំពុងផ្លោះរបងចូលលួចកាច់កញ្ចក់រថយន្ដនៅក្នុងសាលា មត្តេយ្យសាមគ្គី ក្បែរសាលាខណ្ឌទួលគោក ក៏ត្រូវម្ចាស់គេទាន់ស្រែកឲ្យប្រជាពលរដ្ឋឡោមព័ន្ធចាប់បានវាយទ្រោមខ្លួន ហើយទើបប្រគល់ឲ្យសមត្ថកិច្ចតាមក្រោយ។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៦ នៅចំណុចសាលាមត្តេយ្យសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
បើតាមការឲ្យដឹងពីម្ចាស់ឲ្យដឹងថា ដោយសារជារៀងរាល់យប់ នៅក្នុងសាលា មត្តេយ្យសាមគ្គីរបស់គាត់ឧស្សាហ៍មានចោរលួចកាច់កញ្ចាក់រថយន្តពេកទើបយប់នេះចពួកគាត់ដាក់កម្លាំងយាមចាំមើលតែម្តង់ រហូតដល់ម៉ោងកើតហេតុក៏មានជនសង្ស័យម្នាក់ ផ្លោះរបងចូលមក បំរុងលួចកាច់កញ្ចក់រថយន្តមែន ទើបពួកគាត់ស្រែក ឆោឡោឲ្យប្រជាពលរដ្ឋនៅក្បែរនោះជួយដេញចាប់បានហើយក៏នាំគ្នា ស្វាគមន៍ម្នាក់១ដៃ១ជើងទ្រោមខ្លួន រួចទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១ ចាត់ការតាមផ្លូវច្បាប់៕




https://youtu.be/kGPF2ve1f10
https://youtu.be/HAomuBBmk7Q
https://youtu.be/ynvjh1l-amo
https://youtu.be/eg2eZXaaBa0
មតិយោបល់