ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆេះអគារ Trump Tower របស់ប្រធានាធិបតីអាមេរិក សម្លាប់មនុស្សម្នាក់ និងរបួស ៤នាក់

អាមេរិក: តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា អគ្គីភ័យមួយបានផ្ទុះឡើងនៅអគារ Trump Tower ក្នុងទីក្រុញូវយ៉ក ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស ៤នាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨។

នាយកដ្ឋានគ្រប់គ្រងអគ្គិសភ័យ បានប្រកាសថា ទល់ពេលនេះ ពួកគេអាចគ្រប់ស្ថានការណ៍នៅទីនោះបានហើយ ដោយទ្បែកជុំវិញសេចក្តីរាយការណ៍អំពីការខូចខាត គឺមិនទាន់ដឹងនៅទ្បើយទេ៕

មតិយោបល់