ព័ត៌មានកីឡា

Lionel Messi ស៊ុត Hat trick យ៉ាងអស្ចារ្យ

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ពិតជាធ្វើបានយ៉ាងល្អ ដោយស៊ុត Hat trick ក្នុងជំនួបយកឈ្នះលើក្រុម Leganes ក្នុងលទ្ធផល ៣-១ យប់មិញនេះ ដែលជាគ្រាប់បាល់ បន្ថែមកានាំមុខលើ Cristiano Ronaldo កាន់តែច្រើនជាង​មុន។

ការយកឈ្នះ លើក្រុម Leganes ៣-១ យប់មិញនេះ បានធ្វើឲ្យក្រុម Barcelona កាន់តែកៀក ទៅរកការឈ្នះឈាន Laliga រដូវកាលនេះហើយ ដោយរង់ចាំអ៊ុត​មើលក្រុម Atletico Madrid យប់នេះ ដែលត្រូវទៅលេង ក្នុងទឹកដីរបស់ក្រុម Real Madrid នោះ។ ៣គ្រាប់របស់ Barcelona ស៊ុតបានដោយកីឡាករ​អាហ្សង់ទីន Lionel Messi ទាំង៣គ្រាប់ រកបាននៅនាទីទី២៧, ៣២ និង៨៧ ខណ:ក្រុម Leganes វិញ អាចរកបានត្រឹម១គ្រាប់សងវិញ ប៉ុណ្ណោះ ដែលជាការស៊ុតរបស់កីឡាករ Nabil El Zhar នៅនាទីទី៦៨។ គិតត្រឹម ៣គ្រាប់យប់មិញនេះ Lionel Messi ស៊ុតបាន ២៩គ្រាប់ហើយ នៅ Laliga ដោយនាំមុខ ៧គ្រាប់លើ Cristiano Ronaldo ដែលស៊ុតបានត្រឹម ២២គ្រាប់​ប៉ុណ្ណោះ។

ដូច្នេះហើយ Lionel Messi មិនត្រឹមតែកំពុងជួយក្រុម Barcelona ឲ្យឈ្នះពាន Laliga រដូវកាលនេះវិញទេ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ កំពុងតែ​ត្រៀមខ្លួនឈ្នះស្បែកជើងមាស នៅ Laliga ផងដែរ។

//www.youtube.com/watch?v=t441gW4hHNo

មតិយោបល់