ព័ត៌មានអន្តរជាតិ

យន្តហោះអ៊ីស្រាអែល ២គ្រឿង បើកការវាយប្រហារមូលដ្ឋានអាកាសស៊ីរី

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី នៅព្រឹកថ្ងៃច័ន្ទនេះ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលចំនួន ២គ្រឿង F-15 បានវាយប្រហារគ្រាប់មីស៊ី នៅមូលដ្ឋានអាកាសចរណ៍ T-4 របស់រដ្ឋាភិបាលស៊ីរី ក្នុងទីក្រុងហូមស៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

ប្រភពដដែល បានបន្ថែមថា ការវាយប្រហារមីស៊ីលចំនួន ៥ ក្នុងចំណោម ៨ គ្រាប់ ដែលធ្វើឡើងដោយយន្តហោះចម្បាំង F-15 របស់អ៊ីស្រាអែល ត្រូវបានបំផ្លាញ ដោយកម្លាំងការពារផ្លូវអាកាសស៊ីរី។

ខណៈដែលមីស៊ីលចំនួនបីគ្រាប់ទៀត បានឆ្ពោះទៅដល់ភាគខាងលិច នៃមូលដ្ឋានអាកាសចរណ៍ T-4 ដោយបណ្ដាលឲ្យស្លាប់ ឬរបួសមនុស្ស ១៤ នាក់ ប៉ុន្តពុំមានទីប្រឹក្សាយោធារុស្ស៊ីណាម្នាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ៕

មតិយោបល់