ព័ត៌មានជាតិ

ជនជាតិម៉ាឡេស៊ីម្នាក់ ដុតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែង

បន្ទាយមានជ័យ: មានករណីបុរសជនជាតិម៉ាឡេស៊ីម្នាក់ ដុតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំពោះការដុតសម្លាប់ខ្លួននេះ គឺបុរសជនជាតិម៉ាឡេស៊ីខាងលើ បានយកប្រេងកាតមកចាក់ដុតសម្លាប់​ខ្លួនក្នុងផ្ទះសំណាក់ខាងលើ ស្លាប់ក្បែរគន្លាតពីគ្រែដេកលើឥដ្ឋការ៉ូ ចំណុចផ្លូវចេញចូលបន្ទប់ ចំណែកមូលហេតុ​សង្ស័យបណ្តាលមកពីមានវិបត្តិសង្សារបែកចិត្ត និងចាញ់ល្បែង ៕

មតិយោបល់