បរទេសៈ ធ្លាក់យន្តហោះមួយគ្រឿង នៅទីក្រុង Beja ចម្ងាយ ១៨០ គីទ្បីម៉ែត្រពីរដ្ឋធានី Lisbon ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃសៅរិ៍ ដោយបានសម្លាប់ពីទ្បុតម្នាក់ និងអ្នកដំណើរ ប្រាំពីរនាក់រងរបួស ក្រោយលោតឆត្រយោងពីលើយន្តហោះ។ នេះបើយោងតាមរយៈ សាររព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ពួកគេនៅលើយន្តហោះ Pilatus PC6 ដែលដឹកអ្នកដំណើរចំនួន ប្រាំបីនាក់ ហើយក្នុងនោះអ្នកដំណើរពីរនាក់ ត្រូវបានគេដឹងថា កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ។
ម្នាក់ក្នុងចំណោមអ្នកដំណើរទាំងពីរ បានបាត់ខ្លួន ហើយត្រូវបានគេរកឃើញ កាលពីយប់ថ្ងៃអាទិត្យ។ ហើយឥទ្បូវគាត់ កំពុងទទួលបានការថែទាំ ពីបុគ្គលិកពេទ្យ។
មកទល់ពេលនេះ មនុស្សប្រមាណ ៥៦ នាក់ និងឧទ្ធម្ភាគចក្រចំនួន ២២ គ្រឿងពីវិទ្យាស្ថានជាតិសង្គ្រោះ បន្ទាន់វេជ្ជសាស្រ្ត (INEM) ត្រូវបានចូលរួមនៅក្នុងប្រតិបត្ដិការសង្គ្រោះ៕
មតិយោបល់