ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ក្រុមជំនាញអេស៊ីប កំពុងធ្វើតេស្តប្រអប់ខ្មៅថតសម្លេងរបស់យន្តហោះ EgyptAir

អេហ្ស៊ីប: យោងតាមគណៈកម្មការនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា គណៈកម្មាធិការស៊ើបអង្កេតឧប្បទ្ទវហេតុយន្តហោះអេហ្ស៊ីបកំពុងតែធ្វើតេស្តដោយប្រព័ន្ធអគ្គិសនីនៅលើប្រអប់ប្រអប់ខ្មៅទាំងពីរដែលបានថតសម្លេងរបស់យន្តហោះដឹកអ្នកដំណើរអេហ្ស៊ីប EgyptAir MS804 ដែលបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២០ មិថុនានេះ។

សេចក្តីថ្លែងការណ៍ដដែលនេះ បានឱ្យដឹងថា ក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីបនិងក្រុមអ្នកជំនាញបារាំង បានបញ្ជាក់ក្នុងការថតសំលេងកាប៊ីនយន្ដហោះ (CVR) និងការថតទិន្នន័យហោះហើរ (FDR) ត្រូវបានគេដាក់ដំណើរការនៅកន្លែងស្ងួតរយៈពេល ៨ម៉ោងកាលពីថ្ងៃសៅរ៍នៅឯមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសយោធា។

ទិន្នន័យនិងព័ត៌មាននៅក្នុងប្រអប់ខ្មៅថតសម្លេងទាំងពីរនេះ ប្រសិនបើពួកវាមានសំឡេងនឹងត្រូវបានដកស្រង់យក បន្ទាប់ពីការធ្វើតេស្តអគ្គិសនីដែលកំពុងបន្តធ្វើ។ការស៊ើបអង្កេតពីមូលហេតុសោកនាដកម្មនៃការធ្លាក់យន្ដហោះនេះ នៅតែបន្តជាមួយនឹងលទ្ធភាពទាំងអស់ រួមទាំងការទម្លាក់គ្រាប់បែកភេរវកម្មនិងការបរាជ័យបច្ចេកទេសធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ជើងហោះហើរ EgyptAir MS804 ជាយន្តហោះប្រភេទ Airbus A320 បានបាត់ពីរ៉ាដានៅពេលធ្វើដំណើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ កាលពីថ្ងៃទី១៩ ខែឧសភា ដោយមានមនុស្ស ៦៦នាក់ ក្នុងនោះមានទាំងជនជាតិអេស៊ីប ៣០នាក់ និងជាជាតិបារាំង ១៥នាក់ផងដែរ៕

81896357_flight_data_voice_recorder_624in

មតិយោបល់