ព័ត៌មានជាតិ

Update: ជនសង្ស័យម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង

បន្ទាយមានជ័យ:សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ វ៉ា សាន់ ហៅ ហូ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ បានចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ដោយយកខោជើងវែងដែលស្លៀកជាប់និងខ្លួនឯង យកមកចងកភ្ជាប់និងចម្រឹងទ្វារបន្ទប់ ខណ:កម្លាំងប្រចាំការទាំងអស់បានឃើញ ហើយនាំគ្នាស្ទុះទៅជួយង្រ្គោះភ្លាមៗដែរ តែជួយសង្រ្គោះមិនបាន ជនសង្ស័យក៏ដាច់ខ្យល់ស្លាប់តែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ាន់ សាន់ ហៅហូ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីឆបោក មុននិងយកទៅឃុំខ្លួនកម្លាំងជំនាញបានដោះអាវទុកមិនឲ្យពាក់ ទុកតែខោជើងវែងស្លៀកប៉ុណ្ណោះ ស្រាប់តែនៅវេលាម៉ោងកើតហេតុ ជនសង្ស័យក៏ដោះខោជើងវែងដែលខ្លួនកំពុងស្លៀក យកមកចងកសម្លាប់ខ្លួនតែម្ដង៕

មតិយោបល់