អាល់ហ្សេរីៈ យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅក្បែរមូលដ្ឋានទ័ពអាកាស Boufarik ក្នុងប្រទេសអាល់ហ្សេរី ដោយមនុស្សជិះនៅលើវា ២០០ ស្លាប់ទាំងអស់។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
អាជ្ញាធរអាល់ហ្សេរី បាននិយាយថា យន្តហោះ IIyushin Il-78 បានធ្លាក់ភ្លាមៗ ក្រោយហោះចេញពីមូលដ្ឋានទ័ពអាកាស ក្នុងខេត្ត Boufarik កាលពីវេលាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងអាល់ជីស។
យ៉ាងណាមិញមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់នេះឡើង គឺនៅមិនទាន់ត្រូវបានគេបញ្ជាក់ឡើយ ដោយខាងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត៕
មតិយោបល់