វៀតណាមៈ ការកើនឡើងនៃជំនោរទឹកជំនន់ បានបណ្ដាលឲ្យមនុស្សជាច្រើន ត្រូវកកស្ទះចរាចរណ៍នៅតាមដងផ្លូវយ៉ាងយូរជាច្រើនគីឡូម៉ែត្រ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។
បើតាមអាជ្ញាធរនៅតំបន់ Huynh Tan Phat បាននិយាយថា ពលរដ្ឋជាច្រើនបាននាំគ្នាធ្វើដំណើរទៅធ្វើការ ខ្លះទៀតយកកូនរបស់ពួកគេទៅសាលារៀនទាំងព្រឹក ប៉ុន្តែដោយសារទឹកបានជន់លិចផ្លូវ ទើបធ្វើឲ្យមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងពិបាកក្នុងការធ្វើដំណើរ។
បញ្ហានេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ ត្រូវរងចាំទាំងធុញទ្រាន់ ខណៈនៅតាមផ្លូវមានកកស្ទះចរាចរណ៍ជាច្រើនម៉ោង ដែលធ្វើពួកគេត្រូវទៅធ្វើការងារ និងសាលារៀនយឺត៕





មតិយោបល់