ថៃៈ ព្រះមហាក្សត្រថៃ Bhumibol Adulyadej ប្រសូត្រនៅថ្ងៃទី ០៥ ខែធ្នូ ព.ស ២៤៧០ ត្រូវនឹងគ.ស ១៩២៧ ។ព្រះអង្គទ្បើងគ្រងរាជសម្បត្តិនៅថ្ងៃទី០៩ ខែមិថុនា ព.ស ២៤៨៩ ត្រូវនឹងគ.ស ១៩៤៦ ហើយព្រះអង្គបានរៀបអភិសេកនៅថ្ងៃទី០៥ ខែវិច្ឆកា ព.ស ២៤៩៣ ត្រូវនឹងគ.ស ១៩៥០ ជាមួយព្រះមហាក្សត្រីព្រះនាម សិរិកិតិ៍ ព្រះបរមរាជនាថ ។ ព្រះអង្គមានបុត្រចំនួន ៤ អង្គ ក្នុងនោះបុត្រា១អង្គ និងបុត្រី៣ អង្គ។ ទី១ បុត្រីច្បងព្រះនាម សិរិវឌ្ឍនា ផាន់វៈឌី ទី២ បុត្រា សម្ដេចព្រះបរមឧស្សាធិរាជចៅហ្វា មហាវាឈីរ៉ា លុងកនស្យាមមកុដរ៉ាឆាកុមារ ទី៣ បុត្រីសម្ដេចព្រះចៅថេព រ៉ាត់តៈនៈ រ៉ាតសុដាចៅហ្វា មហាចាក់គ្រីសិរិនថន រ៉ាតស៊ីម៉ាឃុណាកនពិយាឆាត ស្យាមបរមរ៉ាតកុមារ៉ី និងទី៤ បុត្រីសម្ដេចព្រះចៅលូកថឺចៅហ្វា ជូទ្បាផននៈវ៉ាទ្បៃទ្បាក់សណ៍អ័ខនរ៉ាតកុមាររាជ។
អំពីជីវប្រវត្តិសិក្សា
– ឆ្នាំ ១៩៣២- ១៩៣៣ ព្រះអង្គចូលសិក្សានៅវិទ្យាល័យម៉ាទែឌេ។
– ឆ្នាំ ១៩៣៤ បន្តការសិក្សានៅទីក្រុងទ្បូសាន ប្រទេសស្វ៊ីស នៅមហាវិទ្យាល័យមៀម៉ង់ សិក្សាជាភាសាបារាំង អាល្លឺម៉ង់ និងអង់គ្លេស។
– ឆ្នាំ១៩៤៥ សិក្សាបរិញ្ញាបត្រអក្សរសាស្រ្ត នៅសាលារៀនយីនណាតខ្លាទ្បាឈីត ហើយបន្តការសិក្សា នៅមហាវិទ្យាល័យទ្បូសានផ្នែកវិទ្យាសាស្ត្រ។ ព្រះអង្គធ្លាប់ចូលសាងព្រះផ្នួសរយៈពេល ១៥ ថ្ងៃ នៅថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៥៦ ក្នុងវត្តប្រាក់សេរីរតនៈសានតារ៉ាន។
អំពីព្រះរាជកិច្ច
– ឆ្នាំ ១៩៥៩ ព្រះអង្គបានយាងដំណើរទៅចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាលប្រទេសផ្សេងៗរួមទាំងសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី និងអាស៊ី។
– ព្រះអង្គបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងសង្គមផ្សេងៗជាច្រើន ជាពិសេសទៅលើវិស័យកសិកម្ម និងសុខាភិបាល។
– ព្រះអង្គបានរៀបចំគម្រោងជាង ២០០០ គម្រោង ដើម្បីអភិវឌ្ឍលើផ្នែកកសិកម្ម សុខាភិបាល ប្រព័ន្ធអប់រំ ប្រព័ន្ធដីធ្លី ធារាសាស្រ្ត សាសនា សង្គមកិច្ច និងវិស័យគមនាគម។ល។
អំពីទេពកោសល្យ
ព្រះអង្គចេះប្រគំតន្ត្រីគ្រប់ឧបករណ៍ភ្លេងទាំងអស់ បាននិព្ធបទភ្លេង និងទំនុកច្រៀងចំនួន ៤៧ បទ និងបានយកទៅសម្ដែងនៅក្រៅប្រទេស រួមទាំងផលិតភាពយន្តផងដែរ។
អំពីរដ្ឋប្រហារក្នុងប្រទេស
នៅក្នុងដំណាក់កាលព្រះអង្គគ្រងរាជសម្បត្តិ ព្រះរាជាណាចក្រថៃ បានកើតមានអំពើរដ្ឋប្រហារចំនួន ១៧ លើក ដែលមានចំនួនច្រើនជាងគេលើពិភពលោក ហើយរដ្ឋប្រហារលើចុងក្រោយ គឺទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី យ៉ីង ទ្បាក់ ហើយគ្រប់គ្រងដោយរបបយោធាដឹកនាំដោយលោក ប្រាយុទ្ធចាន់ អូចា ជានាយរដ្ឋមន្ត្រីបច្ចុប្បន្ន៕
មតិយោបល់