ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់ត្រូវបានសត្វខ្លាឃ្មុំវាយប្រហារ ក្នុងពេលរត់ប្រកួតកីឡាមារ៉ាតុង

ម៉ិកស៊ីកៈមន្ត្រីសត្វព្រៃបាននិយាយថា សត្វខ្លាឃ្មុំមួយក្បាល បានវាយប្រហារ ស្ត្រីម្នាក់ដែលកំពុងរត់ ប្រកួតកីឡាម៉ារ៉ាតុង នៅក្នុងកន្លែងអភិរក្សជាតិមួយ នៅភាគខាងជើង រដ្ឋ New Mexico។

ស្ត្រីម្នាក់នោះបានទទួលរងការខាំ និងកោសឆ្កូតជាច្រើនកន្លែង និងមានរបួស ក្បាល កនិង រាងកាយផ្នែកខាងលើ ប៉ុន្តែប៉ះពាល់ដល់អាយុជីវិតទេ។

នាយកដ្ឋានរដ្ឋ New Mexico នៃការប្រកួត(DGF) បាននិយាយថា ស្ត្រីនោះបាន ប្រណាំង កាលពីរសៀលថ្ងៃសៅរ៍នៅពេលដែលខ្លាឃ្មុំញីខ្មៅ នៅប្រឈមមុខរបស់នាងនៅក្នុងតំបន់ អភិរក្សជាតិ Valles Caldera។ មន្ត្រីបានឱ្យដឹងថា ជនរងគ្រោះបានបង្អើលមេខ្លាឃ្មុំ បន្ទាប់ពី កូនខ្លាឃ្មុំនោះបានរត់ឡើងដើមឈើំមួយដើម នៅក្បែរនោះ។

អ្នករតផ្សេងទៀតជួយនាង រហូតដល់ក្រុមសង្គ្រោះមកដល់។ នាងត្រូវបាន បញ្ជូនតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យ Albuquerque មួយ។ក្រុមអភិរក្ស DGF និងអ្នកផ្តល់សេវាកម្មរបស់ឧទ្យានជាតិ បានប្រមានប្រជាជន ឲ្យនៅឆ្ងាយពីតំបន់នោះ។

ក្រុមមន្រ្តីបានកំពុងព្យាយាមដើម្បីស្វែងរកខ្លាឃ្មុំនោះដើម្បី ចាក់ថ្នាំសន្លប់យកវាទៅពិនិត្យ​ថាតើវាមានជំងឺឆ្កែឆ្កួតឬអត់។ ក្រុមអ្នកអភិរក្ស DGF ចេញសេចក្តីថ្លែងការណ៍មួយថា៖ “វាគឺជា ជិតធ្ងន់ធ្ង​រ​ណាស់ចំពោះមនុស្សដែលត្រូវខ្លាឃ្មុំវាយប្រហារ ប្រសិនបើមិនបាន ព្យាបាលឲ្យបានត្រឹមត្រូវ ” ៕

មតិយោបល់