ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រាប់ក្រុមឧទ្ទាមស៊ីរី ឲ្យចាកចេញពីទីក្រុង អាឡេពប៉ូ

ប៊ីប៊ីស៊ី: ប្រទេស រុស្ស៊ី និងរដ្ឋាភិបាលស៊ីរី បានប្រាប់ឲ្យក្រុមឧទ្ទាម ចាកចេញពីទីក្រុងអាឡេពប៉ូ ឲ្យបានមុនល្ងាចថ្ងៃសុក្រ ដោយក្រសួងការពារជាតិរុស្ស៊ីថា នឹងអនុញ្ញាតឲ្យកងកម្លាំងក្រុមឧទ្ទាមចាកចេញដោយគ្មានការឈឺចាប់ តាមច្រករបៀងពិសេសពីរនៅថ្ងៃសុក្រ ខណ:ដែលផ្លូវចំនួន៦ខែ្សទៀត នឹងត្រូវបើកសម្រាប់តែជនស៊ីវិល ដែលឈឺ និងរបួសប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ការប្រាប់ឲ្យចាកចេញនេះ ក៏ត្រូវបានក្រុមឧទ្ទាមស៊ីរី បដិសេធវិញ។ ពាក់ព័ន្ធនឹងបញ្ហាស៊ីរីនេះដែរ លើមុននេះការប៉ុនប៉ុងផ្អាកឈប់បាញ់គ្នា ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ជាទ្រង់ទ្រាយធំនោះ ត្រូវបានបរាជ័យ ដោយទាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមបានចោទគ្នាទៅវិញទៅមក ចំពោះការហាមឃាត់មិនឲ្យប្រជាជនចាកចេញពីទីក្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំងស៊ីរី បានឲ្យដឹងដោយបានអំពាវនាវឲ្យខ្មាន់កាំភ្លើងទាំងអស់បញ្ឈប់អរភាព (ភាពចងសត្រូវគ្នា) នឹងគ្នា ហើយត្រូវចាប់យកឱកាសមនុស្សធម៌ ដើម្បីចាកចេញពីទីក្រុង ដោយធ្វើដំណើរតាមផ្លូវ Castello ឆ្ពៅទៅភាគខាងជើង ឬតំបន់ផ្សារទំនើប Souq al-Khair៕

000_gz0hr1-635x357

មតិយោបល់