ថៃៈ បើតាមលទ្ធផលជាបណ្តោះអាសន្ន បានបង្ហាញឲ្យដឹងថា រដ្ឋធម្មនុញ្ញបង្កើតឡើងដោយយោធា ទទួលការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលសន្លឹកឆ្នោតរាប់ហើយ ៨០ភាគរយ បានគាំទ្រចំពោះរដ្ឋធម្មនុញ្ញ ដែលទើបតែកែសម្រួលជាថ្មីដោយរបបដឹកនាំយោធា ដែលមានលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
ការបោះឆ្នោតនេះ បានចាប់ផ្តើមកាលពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៨ យប់ថ្ងៃអាទិត្យនេះ ដែលអាចនិយាយបានថា ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងស្ងប់ស្ងាត់ ក៏ព្រោះតែសន្តិសុខ ត្រូវបានរឹតបន្តឹង យ៉ាងខ្លាំងក្លាបំផុត យ៉ាងណានោះលទ្ធផលជាផ្លូវការ គឺមិនទាន់ចេញនៅទ្បើយទេ៕
មតិយោបល់