ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅថ្ងៃនេះ លោក អូបាម៉ា ទៅកាន់ទុក្ខជនរងគ្រោះក្នុងការបាញ់ប្រហារនៅក្រុង Orlando

អាមេរិក: សេតវិមានអាមេរិកបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងធ្វើដំណើរទៅកាន់ទីក្រុង Orlando រដ្ឋផ្លរីដា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកាន់ទុក្ខជនរងគ្រោះដែលបានស្លាប់ក្នុងការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិ សាស្រ្តសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៤ មិថុនានេះ។

សេចក្តីប្រកាសមួយរបស់សេតវិមាន នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីនឹងធ្វើដំណើរទៅទីក្រុង Orlando រដ្ឋផ្លរីដា​ ដើម្បីធ្វើការគោរពរបស់​លោក​​​ទៅ​កាន់​ក្រុមគ្រួសារជនរងគ្រោះទាំងអស់នោះ។ ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ារយៈពេលបួនថ្ងៃ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់​ស្លាប់ ៤៩នាក់និងរងរបួស ៥៣នាក់ផ្សេងទៀត នៅក្លិបរាត្រីមួយដែលស្រលាញ់ភេទដូចគ្នាក្នុងទីក្រុង Orlando រដ្ឋ Florida ។

ខ្មាន់កាំភ្លើងដែលត្រូវបានកំណត់ថាជាលោក Omar Mateen ដែលរស់នៅកំពង់ផែ Port St. Lucie រដ្ឋផ្លរីដា ត្រូវបានគេរកឃើញស្លាប់នៅក្នុង​ក្លិប​រាត្រី​​ បន្ទាប់ពីការបាញ់ប្រហារគ្នាជាមួយប៉ូលិស។

សូមបញ្ជាក់ថា ចុងក្រោយខ្មាន់កាំភ្លើងរូបនេះ បានប្រកាសភក្ដីភាពទៅនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម (IS) ដែលមានមូលដ្ឋាននៅប្រទេសស៊ីរី​និងអ៊ីរ៉ាក់មួយ។ បើតាមទីភ្នាក់ងារ Amaq បានឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា​ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមទទួលខុសត្រូវចំពោះ​ការបាញ់​ប្រហារ​នេះ៕

obama-sad-frown

មតិយោបល់