ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ បើកការវាយប្រហារដែនអាកាសសម្លាប់មនុស្ស ប្រឆាំងនឹងពួក ISIS នៅស៊ីរី

អ៊ីរ៉ាក់ៈ រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងក្រុមឡេវីន ដែលត្រូវបានគេស្គាល់ថា ISIS ស្ថិតនៅក្នុងប្រទេសស៊ីរី។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បាននិយាយថា «រដ្ឋាភិបាលខ្លួន នឹងចាត់វិធានការប្រឆាំងនឹងក្រុម ISIL ក្នុងករណីប្រសិនបើពួកគេ មានការគំរាមផ្នែកសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់»។

ពាក់ព័ន្ធនិងបញ្ហានេះ ការិយាល័យរបស់លោក Al-Abadi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីរ៉ាក់ F-16 បានហោះឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដោយមានកិច្ចសម្របសម្រួល ជាមួយកងទ័ពស៊ីរី៕

មតិយោបល់