ប៉ាគីស្ថានៈ ការផ្ទុះដ៏ខ្លាំងក្លាជាបន្តបន្ទាប់ នៅក្នុងការវាយប្រហារគ្រាប់បែក ពីរដាច់ដោយទ្បែកផ្សេងគ្នា នៅឯយុទ្ធនាការជួបជុំនយោបាយ ក្នុងខេត្ត Balochistan ប្រទេសបាគីស្ថាន បានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃសុក្រ ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។
ឧបទ្ទវហេតុទាំងពីរនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៣ នាក់ ដែលកំពុងធ្វើឲ្យមានការព្រួយបារម្ភ នៃការកើនឡើងនូវអំពើហិង្សាអំទ្បុងពេលនៃការរៀបចំការបោះឆ្នោតទូទៅមួយ ក្នុងប្រទេសនាចុងខែនេះ។
ប្រភពពីក្រុមគ្រូពេទ្យ បានប្រាប់សារព័ត៌មាន Al Jazeera ថា នៅភាគនិរតីតំបន់ប្រជុំជន Dringarh ចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Quetta នៃខេត្ត Balochistan អ្នកវាយប្រហារអត្តឃាតម្នាក់ បានតម្រង់គោលដៅទៅកាន់យុទ្ធនាការជួបជុំនយោបាយមួយ របស់គណបក្ស BAP ដោយបានសម្លាប់មនុស្សប្រមាណ ១១៩ នាក់។
ដោយទ្បែកមន្ត្រីក្នុងស្រុកលោក Qaim Lashari បាននិយាយថា សាកសពយ៉ាងយោច ៧៣ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស៊ីវិលរបស់រដ្ឋធានី Quetta ខណៈដែលសាកសពមនុស្ស ៣៧ នាក់បន្ថែមទៀត ត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យក្នុងស្រុក Mastung ៕
មតិយោបល់