ភ្នំពេញៈ សមត្ថកិច្ចបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ទី២៧ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាក់ស្តែងក្នុងប្រត្តិការណ៍ខាងលើ មានការដឹកនាំដោយលោក ម៉ៅ ចាន់ថុន ប្រធានផ្នែកបង្ក្រាបគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ លោកបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះស្រីម្នាក់រួមមានទី១ឈ្មោះ យិន សំរឹទ្ទ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់បន្ទប់ជួលខាងលើ(ជួញដូរ)។ , ទី២ឈ្មោះ ភឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់ទីតាំងខាងលើ(ជួញដូរ) , ទី៣ឈ្មោះ សៀង សុីណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ(ប្រើប្រាស់) ,ទី៤ឈ្មោះ វង្ស ថេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ មុខរបរមិនពិត(ប្រើប្រាស់) និងទី៥ឈ្មោះ សុខ រាជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរមិនពិតប្រាដក (ប្រើប្រាស់)។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ក្រាមព៌ណសថ្លាចំនួន២១កញ្ចប់តូច ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
មតិយោបល់