ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសជម្លៀសពលរដ្ឋ ១៣០.០០០ នាក់ ភ្លាមៗ ក្រោយទំនប់វារីអគ្គិសនីដ៏ធំ មិនអាច..

អាមេរិកៈ យ៉ាងហោចណាស់មនុស្ស ១៣០.០០០ នាក់ ត្រូវបានជម្លៀសចេញភ្លាមៗ នៅភាគខាងជើងរដ្ឋកាលីហ្វញ៉ា បន្ទាប់ពីអាជ្ញាធរបានព្រមានបន្ទាន់មួយថា ទំនប់វារីអគ្គិសនីខ្ពស់ជាងគេរបស់ប្រទេសនេះ មិនអាចគ្រប់គ្រងទឹកជំនន់បានទេ ដែលវានឹងហៀរចេញទៅតំបន់ទីប្រជុំជនខាងក្រោម បង្កជាគ្រោះថ្នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ទំនប់នេះ មានចម្ងាយប្រហែល ២៤១ គីទ្បូម៉ែត្រពីភាគឦសាននៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលវាជាផ្នែកមួយ នៃបឹង Oroville ត្រូវបានបង្កើតទ្បើងដោយមនុស្សធំជាងគេបំផុត នៅរដ្ឋកាលីហ្វញ៉ា ហើយទំនប់ Oroville អាចផ្ទុកកម្រិតទឹកបានកម្ពស់ប្រហែល ២៣៥ ម៉ែត្រ។

ការជម្លៀសនេះ ត្រូវបានធ្វើទ្បើងកាលពីរសៀលថ្ងៃអាទិត្យ ចំពេលដែលមានការព្រួយបារម្ភថា ទំនប់នេះ នឹងបង្កហានិភ័យដល់អ្នកនៅតំបន់ខាងក្រោម ដោយសារទឹកជំនន់ពេញហៀរ។

សូមជំរាបថា រយៈពេលជាង ៥ម៉ោងប៉ុណ្ណោះ មនុស្សរាប់រយនាក់ ត្រូវអាជ្ញាធរយករថយន្តដឹកចេញយ៉ាងស្លន់ស្លោ ដោយមានការព្រួយបារម្ភខ្លាចទឹកជំនន់ហៀរចេញពីទំនប់ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ៕

មតិយោបល់