ព័ត៌មានអន្តរជាតិ

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ជាច្រើន​គ្រឿង ហោះ​ហ្វឹកហ្វឺន​នៅ​តំបន់​ជុំវិញ សមុទ្រ​ចិន​ខាងត្បូង​

អាមេរិកៈ កងកម្លាំងអាកាស​អាមេរិក​ នៅ​ថ្ងៃ​សុក្រ​នេះ បាននិយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង​របស់ពួកគេ ​បានធ្វើការ​ហ្វឹកហ្វឺន ​នៅ​តំបន់​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​ និង​កោះ​អូ​គី​ណា​វ៉ា ​របស់ប្រទេស​ជប៉ុន បន្ទាប់ពីចិនបានធ្វើ​សមយុទ្ធ​ ​នៅ​​ក្បែរកោះ​តៃវ៉ាន់​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។​

ប្រភពដដែល​បាន​បបន្ថែមថា យន្តហោះ B-52 ទាំងនោះ បាន​ហោះ​ចេញពីមូលដ្ឋាន​កងទ័ពអាកាស​អ៊ែន​ឌឺ​សិន នៅលើ​កោះ​ហ្គាម របស់​អាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ដោយ​បានធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​អង្គារ​។​

​សូមជំរាបថា ការហ្វឹកហ្វឺន​របស់​ក​ង​ទ័ពអាកាស​អាមេរិក​នេះ អាចជា​ការព្រមាន​មួយ​ ពី​ក្រុងវ៉ាស៊ីនតោន ​ទៅកាន់​ក្រុងប៉េកាំង បន្ទាប់ពី​ចិន​បានធ្វើសកម្មភាពយោធាជាច្រើនលើក ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់៕

មតិយោបល់