ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មាន SANA ផ្លូវការ បានរាយការណ៍ថា មីស៊ីលសត្រូវជាច្រើនគ្រាប់ ត្រូវបានតម្រង់គោលដៅទៅលើទីតាំងយោធារបស់ស៊ីរី នៅខេត្តហាម៉ា និងអាឡេប៉ូ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ក្រុមឃ្លាំមើលសិទិ្ធមនុស្សរបស់ស៊ីរី បានបញ្ជាក់ថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ទៅកាន់មូលដ្ឋានចំនួន ២កន្លែង ដោយបន្ថែមថា អ៊ីរ៉ង់អាចនឹងជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។
សូមជំរាបថា មកទល់ពេលនេះ គេនៅពុំទាន់ដឹងអំពីជនរងគ្រោះ ឬអ្នកចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះនៅទ្បើយទេ៕
មតិយោបល់