ភ្នំពេញៈ បុរសម្នាក់ស្លាប់អាណោចអាធ័មនៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូលឿនទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត ដួលបោកក្បាលទៅនឹងថ្នល់ពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអតីតកន្លែងជញ្ជីងថ្លឹងរថយន្ត(ចាស់) តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-3644 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច បើកបរក្នុងល្បើនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលទាំង២នាក់តែម្តង តែដោយសារជនរងគ្រោះមិនបានបាក់មួកសុវត្ថិភាព បានបោកទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែង។ ចំណែកម៉ូតូមួយគ្រឿងទៀតម្ចាស់បានលើកឡើងជិះបន្តដំណើទៅបាត់មុខបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានមកធ្វើការវាស់វែង។ ចំណែកសពត្រូវបានរៀបចំដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់