ម៉ាទ្បេស៊ីៈ អគ្គអធិការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បាននិយាយថា ប៉ូលិសប្រឆាំងភេរវកម្មក្នុងប្រទេស ចាប់បានជនសង្ស័យរដ្ឋអ៊ីស្លាម (IS) ចំនួន ០៧ នាក់ ដោយ ០២ នាក់ជាជនជាតិម៉ាឡេស៊ី និង ០៥ នាក់ទៀត ជនជាតិហ្វីលីពីន នៅក្នុងប្រតិបត្ដិការ ដែលបានធ្វើទ្បើងនៅចន្លោះថ្ងៃទី ៨ និង ១២ ខែមីនា នៅរដ្ឋ Sabah និង Selangor ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។
ក្នុងចំណើមជនសង្ស័យទាំងអស់ មានពីរនាក់ជាស្ត្រី។
នៅក្នុងប្រតិបត្តិការលើកដំបូង ចាប់ខ្លួនជនសង្ស័យជនជាតិហ្វីលីពីនបាន ០២ នាក់ អាយុ ២៧ ឆ្នាំ និងម្នាក់ទៀត ១៨ ឆ្នាំ ត្រូវបានគេជឿថា ជាអ្នកប្រមូលនិធិ សម្រាប់សមាជិកក្រុមសកម្មជន IS ជនជាតិម៉ាឡេស៊ី ០២ នាក់ ឈ្មោះ Mahmud Ahmad និង Mohamad Joraimee Awang Raimee ដែលកំពុងលាក់ខ្លួន នៅមូលដ្ឋានភាគខាងត្បូង ប្រទេសហ្វីភីលីពីនចាប់តាំងពីឆ្នាំ ២០១៤ មក។
ជនសង្ស័យហ្វីលីពីន ០២នាក់ផ្សេងទៀត ដែលជាបុរសម្នាក់ និងស្រ្តីម្នាក់ ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធសមាជិក IS ជនជាតិឥណ្ឌូនេស៊ី ចូលទៅក្នុងរដ្ឋ Sabah ភាគខាងត្បូងប្រទេសហ្វីលីពីន។
ជនសង្ស័យជាស្ត្រីម៉ាឡេស៊ីម្នាក់ទៀត មានមុខងារជាមន្រ្តីអន្តោប្រវេសន៍ ត្រូវបានគេចោទប្រកាន់ពីបទរត់ពន្ធ ពួកសកម្មប្រយុទ្ធ IS ពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ីចូលទៅក្នុងរដ្ឋ Sabah ភាគខាងត្បូងប្រទេសហ្វីលីពីន។
ដោយទ្បែកជនសង្ស័យជនជាតិហ្វីលីពីនម្នាក់ ដែលបានធ្វើការជាជាងមេកានិចរថយន្តមួយ នៅតំបន់ Sandakan និងរដ្ឋ Sabah ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការរៀបចំផែនការ ដើម្បីចូលរួមជាមួយ IS នៅក្នុងប្រទេសស៊ីរី។
រីឯជនសង្ស័យម៉ាឡេស៊ីចុងក្រោយ ត្រូវបានគេនិរទេសត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីគាត់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរតួកគី នៅថ្ងៃទី ១៦ ខែមករា សម្រាប់ការព្យាយាមចូលទៅក្នុងប្រទេសស៊ីរី ដើម្បីចូលរួមជាមួយក្រុម IS ៕

មតិយោបល់