ព័ត៌មានជាតិ

ភ្លៀងនិងខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះពលរដ្ឋអស់ជាច្រើនខ្នង

បាត់ដំបង: តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅខេត្តបាត់ដំបង ស្រុកថ្មគោលមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង និង លាយឡំខ្យល់កន្ត្រាក់ផងដែរនោះ បណ្ដាលឲ្យប្រប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានប៉ើងដំបូល និងដួលរលំ។

សេចក្ដីរាយការណ៍បានបន្ថែមទៀតថា គ្រោះធម្មជាតិនេះបានវាយប្រហារផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ឃុំ មាន០៨ភូមិ គឺភូមិសំរោង ភូមិក្រសាំង ភូមិអង់ ភូមិថ្មី ភូមិជ្រោយម្ទេស ភូមិគោកត្រប់ក្នុងឃុំតាម៉ឺន ភូមិគោកក្ដួច ក្នុងឃុំតាពូងសរុបមានចំនួន២១៤ខ្នង ឃុំតាម៉ឺនចំនួន២១២ខ្នង និងឃុំតាពូងចំនួន០២ខ្នង ហើយផ្ទះប្រជាពលរដ្ឋដែលខូចខាតទាំងស្រុងមានចំនួន៦២ខ្នង និងប៉ើងដំបូល៥០ភាគរយមានចំនួន១៥២ខ្នង៕

មតិយោបល់