រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ត្រូវបានអាមេរិក អ៊ឺរ៉ុប និងអ៊ុយក្រែន ធ្វើការថ្កោលទោស កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកបានបើកស្ពានថ្មីមួយ ដែលភ្ជាប់ទៅនឹងប្រទេសចិនដីគោក និងទីក្រុងម៉ូស្គូ នៅតំបន់គ្រីមៀ ដើម្បីបើកឲ្យរថយន្តដឹកទំនិញ ឆ្លងកាត់ទៅកាន់ឧបទ្វីបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅទី១៦ ខែឧសភា ឆ្នាំ២០១៨។
ជាមួយនឹងការស្លៀកពាក់ខោខូវប៊យ និងអាវធំធម្មតារបស់លោក ពូទីន ដែលចេញផ្សាយនៅលើទូរទស្សន៍រដ្ឋរុស្សី បានបង្ហាញពីការជំរុញឲ្យមានការដឹកទំនិញឆ្លងកាត់ស្ពាន ដែលភ្ជាប់ពីឧបទ្វីបតាម៉ាន នៅភាគខាងត្បូងប្រទេសរុស្ស៊ី ទៅតំបន់គ្រីមៀរបស់អ៊ុយក្រែន។
ដោយលោកពូទីន បានប្រាប់ក្រុមកម្មករ នៅពេលមកដល់ព្រំប្រទល់ខាងកើតនៃស្ពាននេះថា លោកមានបំណងអបអរសាទរ ដោយស្មោះ នៅក្នុងពិធីបើកស្ពានថ្មី ដ៏គួរឲ្យចាប់អារម្មណ៍នេះ ដោយលោកលើកទ្បើងថា ជាប្រវត្តិសាស្ត្រកន្លងមក កុំថាទ្បើយសូម្បីតែគិត ឬយល់សុបិនអំពីការសាងសងស្ពានមួយនេះ ប៉ុន្តែនៅពេលនេះ វាបានក្លាយជាពិតហើយ៕
មតិយោបល់