ព័ត៌មានអន្តរជាតិ

យន្តហោះ​ចម្បាំងជំនា​ន់ទី​៥​ J-20 របស់​ចិន ហ្វឹកហ្វឺន​ប្រយុទ្ធ​នៅលើដែន​សមុទ្រ

ចិនៈ ​អ្នកនាំពាក្យ​កងទ័ពអាកាស​របស់​ក​ង​ទ័ព​រំដោះប្រជាជន​ចិន (PLAAF) លោក ស៊ិន ជីន​កេ កាលពី​ថ្ងៃ​ពុធ​បានឲ្យដឹងថា យន្តហោះ​ចម្បាំង​ទំនើប​បំផុត​របស់​ក្រុងប៉េកាំង Chengdu J-20 បានធ្វើ​បេសកកម្ម​ហ្វឹកហ្វឺន​ប្រយុទ្ធ ​នៅ​តំបន់​សមុទ្រ​ជា​លើកដំបូងរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

វាគឺជាការបញ្ចប់​ដំណាក់កាល​សាកល្បង​ថ្មី​មួយនៃ J-20 ដែល​អាចជួយពង្រឹង​​សមត្ថភាព​ប្រយុទ្ធ​បន្ថែមរបស់ PLAAF ​ក្នុងការ​ការពារ​អធិបតេយ្យភាព សន្តិសុខ និង​បូរណភាព​ទឹកដី។​

ដោយការហ្វឹកហាត់​លើ​សមុទ្រ ​របស់​យន្តហោះ​ចម្បាំង​ចិននេះ ក៏នឹងជួយលុបបំបាត់​អស់​រាល់​ការសង្ស័យ ពីសំណាក់​ក្រុម​អ្នកវិភាគ​ផ្នែក​ការពារជាតិ​នៅ​លោកខាងលិច ​អំពី​ការត្រៀមខ្លួន​របស់​យន្ត​ហោះ​មួយនេះផងដែរ​៕

មតិយោបល់